មេ​រៀន​ទី​ ១១​៖ ការ​បង្ការ​ ការ​ចម្លង​មេរោគ​អេដស៍​ពីម្តាយ​ទៅ​កូន​

ការ​ពិភា​ក្សា​៖ រស់​នៅ​ជា​មួយ​នឹង​មេរោគ​អេដស៍​

ជំ​ហាន​ទី ១​អាន​រឿង​ខាង​ក្រោម​៖

“មាន​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់​ បាន​សម្រេច​ចិត្ត​ ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ ពី​ព្រោះ​ពួក​គេ​មាន​គម្រោង​យក​កូន​។ លទ្ធ​ផល​បាន​បង្ហាញ​ថា​ ពួកគេ​ទាំងពីរ​មាន​ផ្ទុក​មេរោគ​អេដស៍​”។

ជំ​ហាន​ទី ២​ បែង​ចែក​សិស្ស​ជា​ ៣​ក្រុម​ពិភាក្សា​។ ក្រុម​នីមួយៗ​ ជ្រើស​រើស​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខាង​ក្រោម​នេះ​៖

  • តើ​ពួកគេ​ទាំង​ពីរ​ត្រូវ​ធ្វើ​អ្វីខ្លះ​ ដើម្បី​ការពារ​ការឆ្លង​មេរោគ​អេដស៍​ពី​ម្តាយ​ទៅកូន​ ក្នុង​អំឡុង​​ពេល​មាន​ផ្ទៃពោះ​?
  • តើ​ពួក​គេ​ត្រូវ​បង្ការ​យ៉ាង​ដូច​ម្តេច​ខ្លះ​ នៅ​ពេល​សម្រាល​?
  • តើ​ពួក​គេ​ត្រូវ​បង្ការ​ដូច​ម្តេច​ខ្លះ​ ក្រោយ​ពេល​សម្រាល​?

ជំ​ហាន​ទី ៣​ បង្ហាញ​លទ្ធ​ផល​របស់​ក្រុម​នីមួយៗ​ ដល់​សិស្ស​ទាំង​អស់​គ្នា​។

G10L11-Dicussion-10