មេ​រៀន​ទី​ ១១​៖ ការ​បង្ការ​ ការ​ចម្លង​មេរោគ​អេដស៍​ពីម្តាយ​ទៅ​កូន​

ការបង្កើត៖ នេះគឺជាផ្ទាំងរូបភាពរបស់ខ្ញុំ

ជំ​ហាន​ទី ១​ ចែក​សិស្ស​ជា​ក្រុម​តូចៗ​ មាន​គ្នា​ ៤​ ឬ​៥​នាក់​ ក្នុង​មួយ​ក្រុម​។

ជំ​ហាន​ទី ​២​ ក្រុម​នីមួយៗ​ ត្រូវ​ជ្រើស​រើស​ដំណាក់​កាល​មួយ​ ក្នុង​ចំណោម​ដំណាក់​កាល​ទាំង​បួន​ខាង​ក្រោម​ ដែល​ប្រឈម​នឹង​ការ​ឆ្លង​ពីម្ដាយ​ទៅកូន​។

  • មុន​មាន​ផ្ទៃ​ពោះ​
  • កំពុង​មាន​ផ្ទៃពោះ​
  • កំពុង​សម្រាល​
  • ក្រោយ​សម្រាល​

ជំហាន​ទី ៣​ ដំបូង​ គិត​អំពី​របៀប​ចម្លង​មេរោគ​អេដស៍​ពីម្ដាយ​ទៅកូន​ក្នុង​ដំណាក់​ ដែលក្រុម​របស់​អ្នក​ បាន​ជ្រើស​រើស​ រួច​បង្កើត​ជា​ផ្ទាំង​រូប​ភាព​។ ក្រុម​អ្នក​អាច​ស្វែង​រក​ចំណុច​គន្លឹះ​បន្ថែម​នៅ​ក្នុង​ផ្នែក​សង្ខេប​នៃ​មេរៀន​នេះ។

សញ្ញា​នៃ​ការ​ផ្សាយ​សារ​

Message Sign

ជំហាន​ទី ៤​៖ រៀបចំ​ការ​ផ្ដល់​ប្រឹក្សា​ឱ្យ​បាន​ច្បាស់​ ទៅ​នឹង​ពាក្យ​ស្លោក​។ បង្កើត​ផ្ទាំង​រូបភាព​នៅក្នុង​កុំព្យូទ័រ​ ដោយ​ប្រើ​កម្ម​វិធី​សិល្បៈ​ក្នុង​កុំព្យូទ័រ​ ឬ​នៅ​លើ​ក្រដាស​។ ប្រើ​ប្រាស់​ពណ៌​ឱ្យបាន​ច្រើន​។

G10L11-Creation-10