មេ​រៀន​ទី​ ១១​៖ ការ​បង្ការ​ ការ​ចម្លង​មេរោគ​អេដស៍​ពីម្តាយ​ទៅ​កូន​

សង្ខេប

មេរោគ​អេដស៍​ និង​ជំងឺ​កាម​រោគ​អាចចម្លង​ពីម្ដាយ​ទៅកូន​នៅពេល​មាន​ផ្ទៃពោះ​ ​ពេល​សម្រាល​ និង​ពេល​បំបៅ​ដោះ​កូន​។ មាន​ដៃ​គូ​វ័យ​ក្មេង​ជា​ច្រើន​ ដែល​បាន​ឆ្លង​មេរោគ​អេដស៍​ ដោយ​មិន​បាន​ដឹង​។ ពួកគេ​អាច​ជា​អ្នក​ដែល​ប្រឈម​គ្រោះ​ថ្នាក់​ខ្ពស់​ ក្នុង​ការចម្លង​មេរោគ ​អេដស៍​ទៅ​កូន​របស់​ពួកគេ​។ វិធី​សាស្រ្ត​នៃការ​បង្ការ​ ការចម្លង​ពីម្តាយ​ទៅ​កូន​៖

និមិត្ត​សញ្ញា​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍

HIV Sign

. មុន​ពេល​មាន​ផ្ទៃ​ពោះ​៖

 • ឪពុក​ម្តាយ​ ត្រូវ​ការពារ​ខ្លួន​ពីការ​ចម្លង​ និង​ដឹង​ពី​ស្ថានភាព​នៃ​មេរោគ​អេដស៍​
 • ក្នុង​ចំណោម​ដៃគូ​ពួកគេ​ នរណា​ម្នាក់​ ឬ​ទាំងពីរ​នាក់​មាន​ផ្ទុក​មេរោគ​អេដស៍​ពួកគេ​ត្រូវ​ប្រើស្រោម​អនាម័យ​នៅរាល់​ពេល​រួមភេទ​។
 • បើពួក​គេចង់​មាន​កូន​ ត្រូវ​ប្រឹក្សា​យោបល់​ ជាមួយ​នឹង​ពេទ្យ​ជំនាញ​ជា​មុន​សិន​។

. អំឡុង​ពេល​មាន​ផ្ទៃ​ពោះ៖

 • ពេល ​មាន​ផ្ទៃពោះ​ ឪពុក​ម្តាយ​ ត្រូវ​ធ្វើការ​ពិនិត្យ​ឈាម​រក​មេរោគ​អេដស៍​។ ប្រសិន​ជា ​ពួកគេ​មាន​ជំងឺ​អេដស៍​ ឬ​ជំងឺ​កាមរោគ​ ពួកគេ​ត្រូវ​តែ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​

G10L11-Sumarry-10

 • ពួកគេ​ត្រូវ​ប្រើ​ស្រោម​អនាម័យ​រាល់​ពេល​រួមភេទ​
 • ស្រ្តី​ជា​ម្តាយ ត្រូវ​ទៅ​មណ្ឌល​សុខភាព​ ដើម្បី​ពិនិត្យ​ផ្ទៃពោះ​ជារៀង​រាល់ខែ​ និង​តាមការ​ណាត់​ជួប​របស់​គ្រូពេទ្យ​
 • ឪពុក​ម្តាយ​ត្រូវ​ប្រាប់​ការ​ពិត​ អំពី​ស្ថាន​ភាព​សុខភាព​របស់​ពួក​គេ​ដល់​គ្រូ​ពេទ្យ​
 • ស្រ្ដី​ជា​ម្តាយ​ដែល​ឆ្លង​មេរោគ​អេដស៍​ ត្រូវ​តែ​ទទួល​ការ​ព្យាបាល​រយៈពេល​វែង​ និងលេប​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​ឆ្លង​ផ្សេង​ៗ​។

. អំឡុង​ពេល​សម្រាល​៖

 • ស្រ្ដី​ជា​ម្តាយ​ដែល​មាន​ផ្ទុក​ត្រូវ​ប្រើបា្រស់​ថ្នាំ​ កំឡុង​ពេល​ធ្វើការ​វិភាគ​ ឬពិសោធន៍​
 • ការ​វះកាត់​ទារក​ចេញ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃការ​ចម្លង​បាន​។

. បន្ទាប់​ពីការ​សម្រាល​៖

 • ម្តាយ​ដែល​បាន​ទទួល​ថ្នាំ​ការពារ​ អាច​បំបៅដោះ​កូនបាន​
 • យក​ទារក​ទៅមណ្ឌល​សុខភាព​ជា​ទៀង​ទាត់​ ដើម្បី​ពិនិត្យ​សុខ​ភាព​ និង​នាំ​ទៅ ​មណ្ឌល​សុខ​ភាព​ជា​បន្ទាន់​ ក្នុង​ករណី​មាន​បញ្ហា​ណាមួយ​កើត​ឡើង​ជា​យថា​ហេតុ​
 • ត្រូវ​បន្ត​លេប​ថ្នាំ​ប្រឆាំង​នឹង​មេ​រោគ​អេដស៍​
 • រាល់​សកម្មភាព​រួមភេទ​ត្រូវ​ធានា​ថា​មាន​សុវត្ថិ​ភាព​។