មេ​រៀន​ទី​ ១១​៖ ការ​បង្ការ​ ការ​ចម្លង​មេរោគ​អេដស៍​ពីម្តាយ​ទៅ​កូន​

ការប្តេជ្ញាចិត្ត៖

តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ ឬ​នៅ​សម្រាប់​ការ​ប្តេជ្ញា​ចិត្ត​?

ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​ដោយ​ខ្លួន​ឯង​។ ការ​ប្តេជ្ញា​ចិត្ត​មួយ​ ជា​លក្ខណៈ​បុគ្គល​ ហើយ​វា​អាស្រ័យ​លើខ្លួន​ឯង​ជា​អ្នក​ជ្រើស​រើស​ថា​តើ​អ្នក​ចង់​ធ្វើការ​ប្តេជ្ញាចិត្ត​ដោយ​ខ្លួន​ឯង​ ឬ​អត់​ តើ​អ្នក​នឹង​អនុវត្ត​ដោយ​របៀប​ណា​។ ប៉ុន្តែ​ជា​ដំបូង​អ្នក​ត្រូវ​តែ​អនុវត្ត​សិន​។ ហើយ​មិន​ត្រូវ​បោះ​បង់​ចោល​នោះ​ទេ​។ ព្យា​យាម​ម្ដង​ហើយ​ម្ដង​ទៀត ​លុះ​ត្រា​ណា​វា​ក្លាយ​ទៅ​ជា​ទម្លាប់​។

អ្នក​អាច​ពិពណ៌នា​អំពីការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​ ឬ​ប្រើមតិយោបល់​ដែល​បានផ្តល់ឱ្យ​ ​នៅ​ទីនេះ៖

  • ខ្ញុំ​សន្យា​ ការពារ​ខ្លួន​ខ្ញុំ​មិន​ឱ្យ​ឆ្លង​មេរោគអេដស៍​ និង​កាមរោគ​ និង​ការពារ​អនាគត​របស់​ខ្ញុំផង​ដែរ​។

G10L11-Pledge-10