មេរៀនទី៥៖ ការគ្រប់គ្រងបញ្ហានានាពេលចម្រើនវ័យ
ការពិភាក្សា
ជំហានទី ១៖ អានកាសែតមួយចំនួន ដែលបានដកស្រង់ ជាមួយនឹងសំបុត្ររបស់យុវវ័យ អំពីបញ្ហានានារបស់ពួកគេ។
កុមារី អាយុ១៥ឆ្នាំ
នាងខ្ញុំមានអាយុ១៥ឆ្នាំ ហើយនាងខ្ញុំកំពុងប្រឈមនឹងបញ្ហាដ៏លំបាកមួយ។ ពេលខ្លះនាងខ្ញុំមានអារម្មណ៍ក្រៀមក្រំចិត្ត ដោយមិនដឹងពីមូលហេតុដែលធ្វើឱ្យខ្ញុំមានអារម្មណ៍បែបនេះ។ មិត្តភក្តិខ្ញុំទាំងអស់តែងតែមានពេលរីករាយ។ សម្រាប់ខ្ញុំវិញ ខ្ញុំបង្ខំចិត្តចូលរួមដោយធ្វើជារីករាយ។ នេះវាពិតជាមានការពិបាក ប៉ុន្តែខ្ញុំក៏បានដឹង ប្រសិនបើខ្ញុំមិនធ្វើពុតនោះទេខ្ញុំនឹងបាត់បង់មិត្តភក្តិរបស់ខ្ញុំ។ តើខ្ញុំមានបញ្ហាអ្វី?

កុមារាអាយុ១៤ឆ្នាំ
ខ្ញុំបាទមានអាយុ១៤ឆ្នាំ ហើយ ខ្ញុំត្រូវធ្វើបទបង្ហាញនៅក្នុងថ្នាក់បច្ចេកវិទ្យាមូលដ្ឋាន ។ ខ្ញុំបានចំណាយពេលច្រើនសប្តាហ៍ធ្វើការលើគម្រោងមួយនេះ។ ហើយខ្ញុំមានអារម្មណ៍ថា ខ្ញុំស្ទើរតែក្លាយជាអ្នកជំនាញម្នាក់ទៅលើប្រធានបទនេះ។ អ្វីដែលជាបញ្ហាគឺថាសម្លេងរបស់ខ្ញុំបានប្រែប្រួល ហើយខ្ញុំមិនអាចគ្រប់គ្រងបាន។ ខ្ញុំមានអារម្មណ៍ខ្មាសអៀន ហើយមុខរបស់ខ្ញុំប្រែទៅជាពណ៌ក្រហមស្រាល។ ខ្ញុំសង្ឃឹមថាការធ្វើបទបង្ហាញនេះអាចជាករណីលើកលែង ប៉ុន្តែខ្ញុំនឹងទទួលបានតែ២០%ពិន្ទុ។ តើខ្ញុំគួរតែធ្វើបទបង្ហាញហើយទទួលភាពខ្មាសអៀននៅចំពោះសិស្សទាំងអស់គ្នា ឬក៏បោះបង់ចោលការធ្វើបទបង្ហាញ ហើយទទួលបានពិន្ទុតិចជាងចំណាត់ថ្នាក់ដែលខ្ញុំសមនឹងទទួលបាន?

កុមារីអាយុ១៤ឆ្នាំ
នាងខ្ញុំមានអាយុ១៤ឆ្នាំ។ ខ្ញុំបារម្មណ៍ថាខ្ញុំអាចប្រលងធ្លាក់នៅក្នុងម៉ោងកីឡា។ នេះមិនមែនព្រោះតែខ្ញុំមិនពូកែខាងកីឡាកាយសម្ព័ន្ធនោះទេ។ ប៉ុន្តែព្រោះតែខ្ញុំ មិនស្លៀកពាក់ឯកសណ្ឋានកីឡា។ នេះដោយសារតែខ្ញុំមិនចង់ផ្លាស់ប្តូរឯកសណ្ឋានកីឡា នៅចំពោះមុខក្មេងស្រីដទៃទៀត។ ខ្ញុំមិនចង់ឱ្យពួកគេបានឃើញរូបរាងកាយរបស់ខ្ញុំ វាមើលទៅដូចជាយ៉ាងម៉េចទេ។ ពួកគេមើលទៅដូចជាមានរាងកាយស្រឡូនល្អ ហើយខ្ញុំដឹងថាពួកគេនឹងសើចចំអកឱ្យខ្ញុំ។
ជំហានទី ២៖ ធ្វើការជ្រើសរើសយកសំបុត្រមួយ ក្នុងចំណោមសំបុត្រទាំង៣ ហើយចូរសរសេរអំពីអារម្មណ៍៥យ៉ាង ដែលអ្នកសរសេរសំបុត្រនេះមានបទពិសោធន៍។
ជំហានទី ៣៖ ធ្វើការឆ្លុះបញ្ចាំងលើខ្លួនឯង អំពីសំណួរខាងក្រោម៖
- តើអ្នកធ្លាប់មានអារម្មណ៍បែបនេះដែរឬទេ?
- តើអ្នកធ្វើដូចម្តេចដើម្បីធ្វើឱ្យមានអារម្មណ៍ប្រសើរឡើង?
ជំហានទី៤៖ សរសេរលិខិតឆ្លើយតបទៅកាន់ម្ចាស់សំបុត្រ។