មេរៀនទី៥៖ ការគ្រប់គ្រងបញ្ហានានាពេលចម្រើនវ័យ

ការបង្កើត​៖ សរសេរ​នូវ​បញ្ហា​របស់​អ្នក

សរ​សេរ​អាច​ជួយ​ឱ្យអ្នក​ដោះ​ស្រាយ​បញ្ហា​បាន​។ ប្រើប្រាស់​នូវ​ជំហាន​ដូចខាង​ក្រោម​ដើម្បី​សរសេរ​អត្ថបទ​មួយ​អំពី​អារម្មណ៍​របស់​អ្នក​។

ជំ​ហាន​ទី១​៖ នៅ​ក្នុង​កំឡុង​ពេល​ចម្រើន​វ័យ​ អ្នក​នឹង​ឆ្លងកាត់​ការ​បម្រែ​បម្រួល​ជាច្រើន​។ សរសេរ​ពីការ​បម្រែ​បម្រួល​នៃ​រូបរាង​កាយ​ ដែល​ធ្វើ​ឱ្យ​អ្នក​ព្រួយបារម្ភ​បំផុត​។

ជំ​ហាន​ទី២​៖  សរ​សេរ​នូវ​ចំនុច​ថា​ ហេតុ​អ្វី​បាន​ជាអ្នក​បារម្ភ​អំពីការ​បម្រែ​បម្រួល​នៃ​រូបរាង​កាយ​?

ជំ​ហាន​ទី៣​៖ ដឹង​ពី​រូបរាង​កាយ​អ្នក​ផ្ទាល់​ហើយ​សរសេរ​នូវ​អ្វី​ដែល​អ្នក​មាន​បទ​ពិសោធន៍។

រូប​ភាព​៖ ការ​បម្រែ​បម្រួល​នៃ​រូប​រាង​កាយ​របស់​បុរស​ និង​ស្រ្តី

imge-G10L5-creation-final

 

Bubble-G10L5-Creation-12

ជំ​ហាន​ទី៤​៖ សរសេរ​៥​ចំនុច​ផ្សេងៗ​គ្នា​ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​ ឬ​សេចក្តី​បារម្ភ​របស់​អ្នក​។

ជំ​ហាន​ទី៥​៖ តើមានវិធីសាស្រ្តអ្វីខ្លះ​ជួយ​អ្នកឱ្យដឹងថា​ មាន​យុវវ័យ​ជំទង់​ដទៃ​ទៀត​ដូចជា​អ្នក​ មាន​ការ​ព្រួយ​បារម្មណ៍​នៅក្នុង​ចិត្ត​របស់​ពួក​គេ​ដូចគ្នា​?

ជំ​ហាន​ទី៦​៖ តើ​ធ្វើ​យ៉ាង​ដូចម្តេច​ទើប​ដឹង​ថា​អ្វី​ដែល​អ្នក​បាន​ឮ ​ពីអ្នក​ដទៃ​អំពី​ការ​បម្រែប​ម្រួល​រូបរាង​កាយ​ជា​ការពិត​? ប្រសិន​ទាំងនោះ​ជាពិត​សម្រាប់​អ្នក​ដទៃ​ តើ​ទាំង​នោះ​វា​ជា​ការពិត​សម្រាប់​អ្នក​ដែរ​ឬទេ​?