មេរៀនទី៣៖ អំពើ​ហិង្សា​ទាក់​ទង​នឹង​យេន​ឌ័រ

សង្ខេប៖

តើ​យើង​អាច​រៀនសូត្រ​បាន​អ្វីខ្លះ​ពីមេរៀន​នេះ?

អំពើ​ហិង្សា​គឺជា​អំពើ ​ឬ​សកម្មភាព​ណាមួយ​ដែល​ធ្វើឱ្យ​មនុស្ស​ម្នាក់ ឬ​ច្រើន​នាក់​ឈឺចាប់​ ឬ​រងគ្រោះ​ថ្នាក់​ទៅ​លើ​ផ្លូវកាយ​ ផ្លូវចិត្ត​ ផ្លូវភេទ​ និង​ផ្នែក​សេដ្ឋកិច្ច​ ក្នុង​ជីវិត​រស់នៅ​។ 

អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ វា​ជា​អំពើហិង្សា​ដែល​ផ្អែក​លើភេទ​របស់បុគ្គល​ ដែល​ទន់ខ្សោយ​ជាងខ្លួន​។ អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ​ ភាគច្រើន​ប្រឆាំង​ដោយ​ផ្ទាល់​ទៅលើ​ស្រ្តី ​និង​កុមារ​ និង​មាន​ផលប៉ះពាល់់​ដល់​រូបរាងកាយ​ សុខភាព​ផ្លូវចិត្ត​ និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ពួកគេ​។

 

G10L3-Summary-05-05

មាន​ប្រភេទ​នៃ​អំពើ​ហិង្សា​ទាក់ទងនឹង​យេនឌ័រ​ ជាច្រើន​រួមទាំង​ស្រ្តី​ទៅលើ​បុរស​ និង​បុរស​ទៅ​លើ​ស្ត្រី​។ អំពើ​ហិង្សា​ទៅលើ​ផ្លូវចិត្ត​ និង​ផ្លូវកាយ​តែង​តែ​កើតមាន​ជាមួយគ្នា​។ ជាការ​សំខាន់​ត្រូវដឹ​ងពីប្រភេទ​ផ្សេងៗ​គ្នានៃ​អំពើ​ហិង្សា​ផងដែរ​ ដើម្បី​អាច​ការពារ​ខ្លួនអ្នក​ និងជួយ​អ្នក​ដទៃ​នៅពេល​ដែល​មាន​តម្រូវការ​។

មាន​មូលហេតុ​ជាច្រើន​នៃអំពើហិង្សា​ទាក់ទងនឹង​យេនឌ័រ​ដូចជា៖

  • ការយល់​ច្រឡំ​/យល់​ខុស​ចំពោះ​គ្នា​
  • មិន​គោរព​សិទ្ធិ​គ្នាទៅ​វិញទៅ​មក​​
  • ជំនឿ​សង្គម​អំពី​វិសមភាព​យេនឌ័រ​
  • ការ​ប្រើប្រាស់់​គ្រឿងញៀន​ ឬ​គ្រឿង​ស្រវឹង​

សូមអាន​បន្ថែម​នៃ​ការ​ពន្យល់​ពី អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ