មេរៀនទី៥៖ ការគ្រប់គ្រងបញ្ហានានាពេលចម្រើនវ័យ

សង្ខេប​

តើ​អ្នកធ្លាប់​កត់​សំគាល់​ អំពី​ការ​បំលាស់​ប្តូរ​ខ្លួន​អ្នក ​ឬ​អ្នកធ្លាប់​មាន​អារម្មណ៍​ប្លែកៗ​ដែរ​ឬទេ?​ អ្នក​ប្រហែល​ជាកំពុង​ចាប់​ផ្តើម​ នូវ​អ្វី​ដែល​យើង​ហៅ​ថា «ការ​ចម្រើន​វ័យ» វា​ជា​លក្ខណៈ​ជីវសាស្រ្ត​មួយ​ នៅ​ចន្លោះ​រវាង​កុមារ​ភាព​ ទៅ​កាន់​វ័យ​ជំទង់​។ កំឡុង​ពេល​នៃ​ការចម្រើន​វ័យ​ ឬវ័យ​ជំទង់​ យើងចាប់​ផ្តើម​រៀន​សូត្រ​ថា តើ​យើង​ជា​អ្នកណា​ និង​នៅលើ​ពិភព​លោក​នេះ​កន្លែង​ណា​ដែល​សមរម្យ​សម្រាប់​យើង​។ កំឡុង​ពេល​ចម្រើន​វ័យ​ យើង​ប្រែប្រួល​ទាំ​ងរូបរាង​កាយ​ និង​អារម្មណ៍​។ ពីព្រោះ​រាង​កាយ​របស់​យើង​ចាប់​ផ្តើម​ផលិត​អ័រម៉ូន​ច្រើន​ជាង​មុន​។ ហើយ​អ័រ​ម៉ូន​ទាំង​នោះ​មិន​ត្រឹម​ តែ​ធ្វើ​ឱ្យរាងកាយ​របស់​យើង​ផ្លាស់​ប្ដូរ​នោះទេ​ តែ​វា​ក៏​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​របស់​យើង​ផង​ដែរ​។

រូប​ភាព​៖ ការ​បម្រែ​បម្រួល​នៃ​រូបរាង​កាយ​របស់​បុរស​ និង​ស្រ្តី

imge-G10L5-creation-final

 

G10L5-Sumarry-09

ទាំង​នៅ​ពេល​ដែល​អ្នកមាន​ភាព​ភ័យ​ខ្លាច​ និង​ភាព​រំភើប​ នៅពេល​ដែល​យើង​ចាប់​ផ្តើម​មាន​បទ​ពិសោធន៍​ក្នុង​ទំនាក់​ទំនង​ផ្លូវភេទ។ ហើយ​យើង​អាច​នឹង​មាន​អារម្មណ៍​៖

  • មាន​អារម្មណ៍ឯកា​ និង​មាន​ការ​ភ័ន្ត​ច្រឡំ​
  • មាន​អារម្មណ៍​កើត​ទុក្ខ​ ឬ​ធុញ​ថប់​
  • មាន​អារម្មណ៍​ខឹង​

អារម្មណ៍រំជួលចិត្ត​ទាំងអស់​នេះ​ ជា​ផ្នែក​មួយ​សាមញ្ញ​នៅពេល​ដែលអ្នក​លូត​លាស់​ពេញ​វ័យ